Helixxmine គឺជាក្រុមហ៊ុនលក់ផលិតផលផ្នែករឹងរបស់កុំព្យូទ័រ និង mining Altcoin និង ​Bitcoin ដែលបានបើកទ្វារសម្រាប់សាធារណជនទាំងឡាយ ដោយផ្តល់ជូនផលចំណេញពី cloud mining ដល់អ្នករាល់គ្នា។

ក្រុមគ្រួសារ Helixxmine រស់នៅ និងដកដង្ហើមដោយសារ Cryptocurrenc! ក្រុមការងាររបស់យើងរួមមាន Cryptocurrenc miners ពាណិជ្ជករ អ្នកអភិវឌ្ឍ និងអ្នកដែលមានចំណាប់អារម្មណ៍ទូទៅ ដែលមានបទពិសោធន៍ផ្ទាល់លើសពីប្រាំឆ្នាំ។

ហេតុអ្វីបានជា Helixxmine.com មានរូបរាងឡើង? ចម្លើយយ៉ាងខ្លី និងសាមញ្ញបំផុតគឺ កន្លែង របស់យើង ទទួលបានការសំណូមពរឥតឈប់ឈរពីសំណាក់មនុស្សដែលចង់វិនិយោគលើ hashpower ។ បន្ទាប់ពីការពិចារណាជាច្រើនមក យើងបានសម្រេចចិត្តបើកទ្វារ និងបង្កើតនូវផ្លូវមួយសម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ធ្វើការ ប៉ុន្តែគ្នាចំណេះដឹងក្នុងការធ្វើវា ឬមិនអាចផ្ទុក ក៏ដូចជាថែរក្សាម៉ាស៊ីនសម្រាប់ ទាំងនោះ។ វាបានបង្កើតឲ្យមាន Helixxmine.com ឡើង។

យើងជឿជាក់ដោយអស់ពីបេះដូងថា Cryptocurrency នឹងគ្របដណ្តប់ទៅលើរូបិយប័ណ្ណនានាទៅថ្ងៃអនាគត។ គោលដៅរបស់យើង គឺច្បាស់លាស់ ៖ ធ្វើអោយឧស្សាហកម្មនេះរីកចម្រើនឡើង! ក្នុងឆ្នាំ ២០១៨ យើងនឹងឃើញនូវការរួមបញ្ចូល Helixxpay ដែលជា wallet និងវេទិការផ្តោះប្តូរផ្ទាល់ខ្លួនរបស់យើង ហើយនឹង Helixxcoin រួមទាំងការចាប់ផ្តើមពង្រីកក្រុមហ៊ុន។

នៅ Helixxmine យើងយល់ (គ្រាន់ជាងមនុស្សភាគច្រើន) អំពីហានិភ័យ និងអន្ទាក់ នៅក្នុងពិភព Altcoin និង Bitcoin ។ ដោយបានធ្វើការក្នុងវិស័យនេះអស់រយៈពេលជាយូរ យើងធ្លាប់ជួបប្រទះនូវមនុស្សយ៉ាងច្រើនដែលតែងតែរិះរកវីធីបោកប្រាស់អ្នកដទៃ ដើម្បីយកប្រាក់ដែលពួកគេខំរកយ៉ាងលំបាក។ ហេតុតនេះហើយ យើងបានធ្វើអោយមានគណនីភាពកាន់តែប្រសើរឡើង និងលើកកម្ពស់ការសន្ទនាដោយចំហរ។ បុគ្គលិករបស់យើង រួមបញ្ចូលទាំងប្រធានផ្នែកនានា រីករាយជានិច្ចក្នុងការសន្ទនាជាមួយអ្នកតាមអ៊ីម៉ែល ទូរស័ព្ទ, Skype និងការពិសារកាហ្វេជាមួយគ្នាតាមតម្រូវការរបស់អ្នក។

កន្លែង mining របស់យើង គឺមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍។ យើងមានការិយាល័យនៅប្រទេសថៃ និងឥណ្តូណេស៊ី ដែលគ្រប់គ្រងលើបណ្តាញអតិថិជនរបស់យើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ក៏ដូចជាក្រុមហ៊ុនចុះបញ្ជីមួយនៅចក្រភពអង់គ្លេស ដែលធ្វើការគ្រប់គ្រងលើអតិថិជនរបស់យើងនៅតំបន់អ៊ឺរ៉ុប។ កន្លែង គឺតែងតែត្រូវបានពង្រីកជានិច្ច ហើយក្នុងឆ្នាំ ២០១៨ យើងនឹងបន្ថែមនូវប្រព័ន្ធថាមពលសូឡា ក៏ដូចជាកសិដ្ឋានថាមពលថ្មីមួយ។ យើងជឿជាក់ក្នុងការចូលរួមចំណែករបស់យើងក្នុងការការពារបរិស្ថាន។